បាត់ដំបង÷មានហេតុការណ៍មួយបានកើតឡើង កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២២ ល្ងាច លើផ្លូវជាតិវាងក្រុងបាត់ដំបង{ហាយវេ} ត្រង់ចំណុចក្រុមទី ១៣ ស្ថិតក្នុងភូមិជ្រៃថ្មី ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តដឹកគ្រឿងចក្រធុនធ្ងន់ម៉ាកអ៊ីស៊ីស៊ុយ{ISUZU)}ពណ៌ស គ្មានស្លាកលេខ ជាមួយនិងរថយន្តធុនតូចម៉ាកកាមរីCAMRY{ឆ្លាម} ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2F-9866 ក្នុងទិសដីខ្វែងគ្នា។
សមត្ថកិច្ច ទៅលើកន្លែងកើតហេតុ គឺរថយន្តធុនធ្ងន់ បានធ្វើដំណើរពីលិចទៅកើតក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលំ លុះពេលឡើងទៅដល់កន្លែងកើតហេតុផ្លូវប្រសព្វ បានបុករថយន្តធុនតូច ដែលកំពុងធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិ ចំផ្នែកខាងស្តាំពេញទំហឹង បណ្តាលឱ្យរថយន្តធុនតូចប៉ើងធ្លាក់ប្រឡាយទឹក ដោយឡែកអ្នកបើកបរធុនធ្ងន់បានរត់គេចខ្លួនបាត់ស្រមោល ចំណែករថយន្តតូចដែលមានជិះគ្នា៥នាក់ {ស្រី២នាក់}បានរងរបួសគ្រប់គ្នា និងបានបញ្ចូលទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះផងដែរ ៕
No comments:
Post a Comment