បើកលេងវិញហើយ! សង្វៀនជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងសង្ស័យម្ចាស់សង្វៀនជល់មាន់សែនអាជ្ញាធរមានសមត្ថកិច្ចអស់ហើយទើបមិនបង្រាប,,, - CCN NEWS

Breaking


Wednesday, January 19, 2022

បើកលេងវិញហើយ! សង្វៀនជល់មាន់និងអាប៉ោងដុះស្លែមួយកន្លែងសង្ស័យម្ចាស់សង្វៀនជល់មាន់សែនអាជ្ញាធរមានសមត្ថកិច្ចអស់ហើយទើបមិនបង្រាប,,,


(ខេត្តរតនគីរី)៖ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែងនៅតែបន្តប្រមូលផ្ដុំការជួបជុំលេងល្បែងយ៉ាងគឃ្លើននិងអនាធិបតេយ្យជារៀងរាល់ថ្ងៃក្រោយសមត្ថកិច្ចបង្រាបមិនបានមួយផ្សែងបារីផង។

ស្ថិតនៅចំណុច ភូមិថ្មី ឃុំទីងចាក់ ស្រុកបកែវ ខេត្តរតនគិរី។ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានដឹងហើយធ្វើជាដេកលក់មិនហ៊ានបង្ក្រាបប្រហែលត្រូវមន្ដស្នេហ៍មេបនល្បែងក្រាស់ហើយមើលទៅ។ 

ស្របតាមរាជរដ្ឋាភិបាលដាក់ចេញនូវ គោលនយោបាយភូមិឃុំសង្កាត់ឱ្យមានសុវត្តិភាព។ប្រភពបានបន្តទៀតថា ទីតាំងល្បែងសុីសងខុសច្បាប់ខាងលើមួយនេះ សង្ស័យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ស្រុកបកែវ ខេត្តរតនគិរី ប្រហែលបានលាភសក្ការៈពីម្ចាស់ទីតាំងមួយកន្លែងនេះអស់ហើយមើលទៅ ទើបហ៊ានបើកលេងបានយ៉ាងរំភើយកំពុងធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភនិងភ័យខ្លាចអំពីចោរកម្មដូចជា ចោរលួច ចោលឆក់ ចោរប្លន់ និងអំពើហិង្សាជាដើម។ 

ដូច្នេះហើយប្រជាពលរដ្ឋ សូមសំណូមពរដល់ ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ទើបនឹងឡើងកាន់តំណែងថ្មីៗ ជាពិសេស លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី មិនគួរមើលរំលងទីតាំងសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់

មួយកន្លែងកំពុងបើកលេងនៅភូមិឃុំខាងលើនេះឡើយ គួរតែចាត់កម្លាំងជំនាញចុះធ្វើការបង្ក្រាបផងទាន៕

No comments:

Post a Comment

Pages