មានរថយន្តសាំយ៉ុងនិងឡានធុនត្រាជាច្រើនគ្រឿងដឹកឈើប្រភេទផ្ចឹក សុក្រំ និង ស្រឡៅ
ចូលតាមផ្លូវលំជាប់ប៉ុស្តិ៍រដ្ឋបាលឃុំរមនាវាងខេត្តមណ្ឌលគិរីឆ្ពោះទៅផ្លូវអន្តរជាតិដាក់ដាំចូលព្រំដែន
កម្ពុជា វៀតណាម។ ប្រការនេះហើយទើបប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរីគ្មានជំនឿលើសមត្ថកិច្ចចម្រុះក្នុងការបង្ក្រាបបទល្មើសព្រៃឈើព្រោះបទល្មើសប្រព្រឹត្តបានយ៉ាងរលូន។
ប្រភពពីប្រជាពលរដ្ឋក្នុង ខេត្តបានឲ្យដឹងថា បទល្មើសដឹកជញ្ជូនឈើចេញ ទៅស្រុកយួន តាមច្រកអន្តរជាតិដាក់ដាំកើតឡើងយ៉ាងគំហុក។មាន ការរិះគន់ថា មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធ គិតតែផលប្រយោជន៍។
ជាក់ស្តែងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការ នគរបាលខេត្តមណ្ឌលគិរី បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលបទល្មើសព្រៃឈើក្នុងខេត្តមានការកើនឡើង។ ប្រជាពលរដ្ឋសំណូមពរដល់ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាចាត់កម្លាំងឲ្យចុះពិនិត្យនិងតាមដានផងទាន៕
No comments:
Post a Comment