អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ស្បៀងជូនកម្លាំងប្រជាការពារ ដែលបានចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត - CCN NEWS

Breaking


Monday, May 17, 2021

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ស្បៀងជូនកម្លាំងប្រជាការពារ ដែលបានចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ស្បៀងឧបត្ថម្ភ ជូនកម្លាំងប្រជាការពារ ដែលបានចូលរួមក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្រុងប៉ោយប៉ែត នៅថ្ងៃទី១៦ ឧសភា ឆ្នាំ២០២១ ។


ក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ណែនាំដល់កម្លាំងប្រជាការពារ ចូលរួមសហការជាមួយអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ សូមបងប្អូន​ កុំចេញក្រៅផ្ទះ​ បេីមិនចាំបាច់ខ្លាំង​ ។


 ជាមួយគ្នានោះ ឯកឧត្តម អំពាវនាវដល់កម្លាំងប្រជាការពារទាំងអស់ សូមចូលរួមធ្វើអនាម័យឲ្យបានគ្រប់ៗគ្នា ត្រូវចូលរួមអនុវត្តឲ្យបាន៣ការពារ និង៣កុំ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៣ការពារ ៣កុំ៕



 

No comments:

Post a Comment

Pages